កំលាំងចិត្ត

Nice white flower

Nice white flower

ថ្ងៃមួយ​មានកុមារឧស្សាហ៍ម្នាក់​បានខិតខំសរសេរអត្ថបទមួយអំពី សត្វចិញ្ចឹមរបស់ខ្លួន។ កុមារតូចខិតខំសរសេរអស់ពេញ​មួយថ្ងៃទីបំផុតកុមារនោះក៏សរសេរចប់។ ក្នុងពេលជាមួយគ្នា​នោះមានកុមារខ្ជិលម្នាក់ទៀត មិនបានខិតខំសរសេរអ្វីទេ ហើយកុមារនោះបានមកជិតកុមារតូច​ដែលខំសរសេរអត្ថបទនោះ ដោយពោលវាចាថា ៖ “ឯងខំសរសេរធ្វើអី? ខំយ៉ាងណាក៏មិនបាន​ពិន្ទុល្អដែរ។”

កុមារតូចឆ្លើយតបវិញថា៖ “ខ្ញុំខំសរសេរបានពិន្ទុប៉ុន្មានក៏វាជាស្នាដៃរបស់ខ្ញុំដែរ។ ចុះឯងវិញ​សរសេរអត្ថបទដែលអ្នកគ្រូដាក់ឱ្យសរសេរហើយ ឬនៅ?”

កុមារខ្ជិលស្រដីថា៖ “ខ្ញុំមិនសរសេរទេ គ្រាន់តែទិញនុំអ្នកគ្រូទៅ បានពិន្ទុច្រើនបាត់ទៅហើយ ទៅខំសរសេរនាំតែចុកដៃធ្វើអី។”

កុមារតូចអន់ចិត្តជាខ្លាំង ដោយលឺពាក្យដូច្នេះ។ ចាប់ពីថ្ងៃនោះមក កុមារតូចឈប់ខំសរសេរអត្ថបទ​ដូចមុនទៀតហើយ ដោយគិតថាទោះជាខំសរសេរក៏អត់ប្រយោជន៍ ពោលគឺមិនបានពិន្ទុល្អ។លុះ​ដល់ពេលក្រោយមក កុមារតូចមានការសោកស្តាយយ៉ាងខ្លាំង ដោយសារទីបំផុតទៅខ្លួនគាត់​ក្លាយ​ ជាមនុស្សដែលមិនមានចំណេះដឹង ដោយសារតែឆាប់បាក់ទឹកចិត្ត ពេលដែលលឺពាក្យសម្តី​របស់​​អ្នកដទៃ។

កុំត្រចៀកស ពាក្យល្អគួរត្រងត្រាប់ ពាក្យបង្អាប់កុំយកគិត។” -ដោយ​ តេង ចេស្តា

This entry was posted in Tips : គំនិតគួរពិចារណា. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s