អានអត្ថបទនេះ តើអ្នកយល់ថាល្អទេ?

អាថ៌កំបាំងដើម្បីទទួលបានការងារ

អាថ៌កំបាំងដើម្បីទទួលបានការងារ

ក្រោយពីបញ្ចប់​ ការសិក្សានៅ មហា​វិទ្យា​ល័យ​​​ ផ្នែក​នីតិសាស្ត្រ យុវនិស្សិតទទួល​បាន​បរិញ្ញាប័ត្រ​ថ្មីថ្មោង​សប្យាយ​ចិត្តណាស់ ដោយរំពឹងថា នឹងទទួលបានការងារ​ល្អ ដែលមានប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែ​អស់រយៈ​កាលជា​ច្រើនខែទៅហើយ យុវនិស្សិត​កំសត់​ខិតខំស្វែងរកការងារ មិនទាន់​បាន​សោះ។ នៅ​ថ្ងៃមួយ​ក្រោយ​ពីព្យាយាម​ដាក់​ពាក្យជាច្រើនលើកច្រើនសារ និស្សិតកំសត់មានឱកាស ចូលសម្ភាស​ការងារ។

ជាសំណាង​អាក្រក់​និស្សិតកំសត់ នៅតែមិនជាប់ការសម្ភាសដដែល។ ដោយអត់ទ្រាំពុំបាន និស្សិតកំសត់ដាច់ចិត្ត សួរ​សំណួរចុងក្រោយទៅកាន់នាយកក្រុមហ៊ុនដែលសម្ភាសគាត់ថា៖ “ហេតុអ្វី បានជាលោកមិនទទួល​ខ្ញុំឱ្យធ្វើការ?”

លោកនាយកក្រុមហ៊ុន ក្រឡេកមើលទៅនិស្សិតកំសត់ដោយ​ក្តីអាណិតអាសូរ ហើយ​ប្រាប់ថា៖ “ក្មួយត្រូវចាំពាក្យអ៊ំណា៎! និយោជកគ្រប់រូបតែងចង់ បានបុគ្គលិក​ដែល​​មានសម្ថភាព អាច​បំពេញការងារឱ្យក្រុមហ៊ុន គេបាន។ ដូច្នេះ ក្មួយត្រូវកសាងសម្ថភាពរបស់​ក្មួយដើម្បីត្រៀមចូលទីផ្សារ​ការងារ។ ចូរក្មួយផ្តោតការយកចិត្តទុកដាក់លើកត្តាប្រាំយ៉ាង ទី១ ការសិក្សា​អប់រំ ទី២ ការមានជំនាញ​ផ្សេងៗ​ច្រើន ទី៣ បទពិសោធការងារ ទី៤ ការកសាងកេរឈ្មោះល្អ និងទី៥ ការមានអត្តចរិតល្អ​ស្លូតបូត។

ការសិក្សាអប់រំ : ក្មួយត្រូវខិតខំរៀនសូត្រ កុំរៀនដើម្បីតែរៀន ត្រូវរៀនឱ្យចេះ អាចអនុវត្តបាន​ក្នុងការងារនៅពេលអនាគត។

ជំនាញផ្សេងៗ : ក្មួយត្រូវឆ្លៀតរៀនសូត្រនូវជំនាញ ផ្សេងៗទៀត មិនត្រូវរៀនតែច្បាប់មួយ​មុខទេ។ ជាពិសេសជំនាញភាសាអង់គ្លេស ជាជំនាញចំបង បន្ទាប់​មក​​ជំនាញ​កុំព្យូទ័រ​ក៏សំខាន់​ដែរ ដែលក្មួយគួររៀនសូត្របន្ថែមក្រៅពីនៅមហាវិទ្យាល័យច្បាប់។

បទពិសោធការងារ : ប្រសិនបើក្មួយមិនមានបទពិសោធការងារទេ ក្មួយពិបាកនឹងរកការងារ​ណាស់។ អ៊ំសូមផ្តល់យោបល់ថា ក្មួយគួរតែធ្វើការជាអ្នកស្មគ្រចិត្ត ប្រសិនបើក្មួយមិនអាច​ចាប់ផ្តើម ការងារដែលមានប្រាក់ឈ្នួលបាន។ ចាប់ផ្តើមការងារពីតំណែងតូចទៅ ព្រោះវាពិបាក ណាស់នឹង ចាប់ផ្តើមភ្លាមមានតំណែងធំនោះ លុះត្រាតែក្មួយមានចំណេះដឹងខ្ពង់ខ្ពស់។

កសាងកេរឈ្មោះល្អ : ក្មួយគួរព្យាយាមសិក្សាឱ្យបានប្រសើរបំផុតនៅសាលា។ ការធ្វើខ្លួនឱ្យ​ក្លាយជាសិស្សពូកែក្នុងថ្នាក់នឹងអាចជួយក្មួយពេលរកការងារធ្វើ ព្រោះនិយោជកភាគ​ច្រើនចង់​បាន បុគ្គិលល្អបំផុតមកធ្វើការ ហេតុនេះបើក្មួយជាសិស្សពូកែ នេះជាអ្វីដែល​និយោជកចង់​បាន។ ឆ្លៀតពេល ទំនេរចូលរួមសកម្មភាពបំរើសង្គម ដូចជាចូលរួមយុវជនកាកបាទក្រហម​ស្មគ្រចិត្តជាដើម។ ការធ្វើបែប នេះ ជាឱកាសឱ្យក្មួយស្គាល់គេស្គាល់ឯងច្រើន ហើយជាឱកាស​សម្រាប់ក្មួយបង្ហាញសម្ថភាព របស់ក្មួយឱ្យសង្គមទទួលស្គាល់។ ជួនកាលក្មួយអាចមានឱកាស​ការងារពីការចូលរួមសកម្មភាពសង្គម ទាំងនេះក៏អាចមានដែរ។

អត្តចរិតល្អ : ក្មួយត្រូវចាំថា វាជាចំណុចមួយយ៉ាងសំខាន់បន្ទាប់ពីសម្ថភាពការងាររបស់ក្មួយ​ព្រោះ​​និយោជកគ្រប់រូប តែងតែចង់បានបុគ្គលិកល្អ។ បុគ្គលិកល្អក្នុងន័យនេះមានន័យថា បុគ្គលិក ដែលស្មោះត្រង់ ព្យាយាមធ្វើការ ចិត្តល្អ​ ស្លូតបូត រួសរាយរាក់ទាក់ និងគោរពពេល​វេលា​​ជាដើម។ “

និស្សិតកំសត់ក្រោយពីស្តាប់ លោកនាយកក្រុមហ៊ុន ណែនាំបែបនេះហើយ ក៏ថ្លែងអំណរគុណ​លោកនាយកយ៉ាងខ្លាំង។ ហើយពោលវាចាថា៖ “លោកអ៊ំ ក្មួយពិតជាសោកស្តាយណាស់ ដែលមិន​បានត្រៀមខ្លួនបានល្អសម្រាប់ទទួលបានការងារធ្វើ។ ក្មួយមិនដែលមានបទពិសោធ បន្តិចណាទេ ព្រោះកាលនៅរៀន ក្មួយផ្តោតតែលើមេរៀនគ្រូបង្រៀនប៉ុណ្ណោះ។ ហើយក្មួយ​ក៏មិន​ដែលចូលរួម​សកម្មភាពសង្គមដែរ។ ចំណែកភាសាអង់គ្លេស និងកុំព្យូទ័រក៏មិនសូវចេះ ព្រោះគិតថា​ខ្លួនរៀនច្បាប់​វាមិនចាំបាច់រៀនជំនាញទាំងនេះបន្ថែម។ ក្មួយពិតជាស្តាយក្រោយណាស់។”

និពន្ធដោយ តេង ចេស្ដា

This entry was posted in Job ideas : គំនិតក្នុងការងារ. Bookmark the permalink.

2 Responses to អានអត្ថបទនេះ តើអ្នកយល់ថាល្អទេ?

  1. Say Sengha says:

    Dear Sir / Madam,

    I already read above article. It is good text. It could be enabling reader to get understanding about Employee and Employer needed. Specially fresh graduated students could prepare themselves to compete world of work nowadays.

    I hope I could read further more good text on your web.

    thanks for sharing!

    Say Sengha

  2. pochiii says:

    Thank you Sengha. I will post more articles later. I am happy to hear that you like this article.

    Cheers,
    Poch

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s