អារម្ភកថាជាអ្វី?

អារម្ភកថា ជាការសំដែងនូវសំដី ផ្ទាល់របស់អ្នកនិពន្ធ ទៅកាន់ អ្នកអាន។ អារម្ភកថា ផ្តល់​ប្រយោជន៍​ដល់អ្នកអានក្នុងការស្វែងយល់ពី គោលបំណង របស់អ្នកនិពន្ធក្នុងការសរសេរ អត្ថបទនោះឡើង ឬ អ្វីផ្សេងទៀត ដែល អ្នកនិពន្ធចង់បង្ហាញ ជាពិសេសសំរាប់អ្នកអាន។ នៅ​ក្នុងអារម្ភកថា អាចជា ការសំដែង នូវអ្វីដែលអ្នកនិពន្ធនឹងបង្ហាញនៅក្នុង អត្ថបទ ឬ សៀវភៅ​របស់គាត់ទាំងមូល ឬ អ្វីៗដែលអាចជាប្រយោជន៍ ដល់អ្នកអាន ដូចជា វិធីសាស្ត្រ​ក្នុងការអាន​សៀវភៅរបស់គាត់ ឱ្យងាយយល់ជាដើម។ ដើម្បី ឱ្យកាន់តែច្បាស់ថែមទៀតនោះ ចូរពិនិត្យ​មើលអារម្ភកថា ដែលដកស្រង់ ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី១២ បោះពុម្ពឆ្នាំ២០០២ ដូចខាង​ក្រោមៈ

សៀវភៅភាសាខ្មែរថ្នាក់ទី១២នេះ បន្តពង្រឹងសមត្ថភាពអាន និយាយ ស្តាប់ និង សរសេរ​ឱ្យកាន់​តែ​ប្រសើរឡើងថែមទៀត ដើម្បី ត្រៀមលក្ខណៈបន្តការសិក្សានៅមហាវិទ្យាល័យ​បន្ទាប់ពីបញ្ចប់​​មធ្យម សិក្សាទុតិយភូមិនេះទៅ។ សៀវភៅនេះ ជាឃ្លាំងផ្ទុកចំនេះដឹង គតិបណ្ឌិត និងសច្ចធម៌ល្អៗ​សំរាប់អ្នក។ មេរៀនដែលមាននៅក្នុងសៀវភៅនេះនឹងជួយ អ្នក​ឱ្យ​យល់​កាន់តែច្បាស់ថែម​ទៀត​អំពីអត្ត​សញ្ញាណជាតិ និង ទំនៀម ទំលាប់ប្រពៃណីខ្មែរយើង ហើយនិងជួយធ្វើឱ្យ​អ្នកមាន​ការលូត​លាស់ សតិបញ្ញា និងយល់ដឹងអំពីកាតព្វកិច្ចជាសមាជិក​ដ៏ល្អម្នាក់របស់គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ។

នៅក្នុងកថាខណ្ឌទី១នេះ អ្នកនិពន្ធបាន លើកមកបង្ហាញនូវគោលបំណង ចំបងៗរបស់សៀវ​ភៅ​ភាសាខ្មែរថ្នាក់ទី១២ បោះពុម្ពឆ្នាំ២០០២។ យើងសង្កេតឃើញថា គោលបំណងរបស់សៀវភៅ ភាសា​ខ្មែរនេះផ្តោតជាសំខាន់ទៅដល់ អ្នកសិក្សាសៀវភៅនេះដោយបង្ហាញ ថាអ្នកអាន​នឹងទទួល​បាននូវៈ

  1. សមត្ថភាព អាន និយាយ ស្តាប់ និង សរសេរកាន់តែប្រសើរ
  2. ចំនេះដឹង គតិបណ្ឌិត និង សច្ចធម៌ល្អ
  3. យល់ពីអត្តសញ្ញាណជាតិ ទំនៀមទំលាប់ប្រពៃណីខ្មែរ និង អ្នក អានយល់ដឹង​ពីកាតព្វកិច្ចជាសមាជិកល្អម្នាក់ របស់គ្រួសារ សហគមន៍ និង ប្រទេសជាតិ។

តាមរយៈឧទាហរណ៍ ខាងលើនេះបញ្ជាក់ឱ្យឃើញថា សៀវភៅ ភាសាខ្មែរថ្នាក់ទី១២ ទាំងមូល​មាន​បង្កប់នូវខ្លឹមសារបីចំណុចសំខាន់ខាងលើ ដូច្នេះ អ្នកប្រាកដជាយល់ដឹងបានថា បើអ្នកអាន​សៀវភៅភាសាខ្មែរនេះទៅ អ្នកនឹង ទទួលបាននូវចំនេះដឹងដូចដែល ចំណុចក្នុងអារម្ភកថា​ខាងលើ​នេះ បានលើកឡើង។

នៅក្នុងសៀវភៅនេះ មានបំនិន សំនួរ លំហាត់ លំណែនាំ បទានុក្រមដើម្បីជួយអ្នកអោយយល់ដឹង និងមានចិត្តរីករាយក្នុងការបំពេញ សកម្មភាពអាន និយាយ ស្តាប់​​ និងសរសេរអោយមានប្រសិទ្ធភាពខ្ពស់។នៅក្នុងកថាខណ្ឌទី២នេះ អ្នកនិពន្ធលើកឡើងពីចំណុចសំខាន់ៗនៅក្នុង សៀវភៅដែលជួយអ្នកអោយរីករាយក្នុងការបំពេញសកម្មភាពអាន និយាយ ស្តាប់ និងសរសេរអោយមានប្រសិទ្ធភាពខ្ពស់​ ដែលចំណុចសំខាន់ទាំងនោះ មាន បំនិន សំនួរ លំហាត់ លំណែនាំ និង បទានុក្រម។ ដូច្នេះពេលដែលអ្នក ចង់ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការសិក្សា នោះត្រូវផ្តោតទៅលើចំណុច សំខាន់ៗខាងលើ តាមការណែនាំរបស់អ្នកនិពន្ធ។ ក្រោយពីពិនិត្យលើ កថាខណ្ឌទី២ហើយ ឥឡូវយើងពិនិត្យលើកថាខណ្ឌទី៣ម្តងតើមានអ្វីដែរ។

តាមរយៈបំនិន សំនួរ លំហាត់ លំណែនាំ បទានុក្រមខាងលើនេះ ការសិក្សានឹងជួយជំរុញអោយអ្នកមានការអភិវឌ្ឍសមត្ថភាពទាំងបួនរបស់ អ្នកក្នុងភាសាខ្មែរកាន់តែល្អប្រសើរឡើងជាលំដាប់។” នៅក្នុងកថាខណ្ឌទី៣នេះ អ្នកនិពន្ធចង់បញ្ជាក់បន្ថែមថា កាលណាអ្នកប្រើ ប្រាស់ចំណុចសំខាន់ៗខាងលើ នោះអ្នកនឹងពង្រឹង សមត្ថភាពអ្នកកាន់តែ ប្រសើរឡើងជាលំដាប់។ ត្រង់នេះបង្កប់ន័យថា អ្នកត្រូវប្រើវាបន្តិចម្តងៗ​ កុំ បង្ខំពេកក្នុងការសិក្សា នោះអ្នកនឹងរីកចំរើនជាមិនខាន នេះដោយយោងលើ ពាក្យថាជាលំដាប់ បានន័យថា ជាបន្តបន្ទាប់បន្តិចម្តងៗ។ ឥឡូវយើងពិនិត្យ មើលកថាខណ្ឌចុងក្រោយវិញម្តងថាតើមានបង្កប់នូវ អត្ថន័យអ្វីដែរ?

គណៈកម្មការនិពន្ធសង្ឃឹមថា សៀវភៅភាសាខ្មែរថ្នាក់ទី១២នេះ នឹងក្លាយជាមិត្តដ៏ល្អរបស់អ្នកជាពុំខាន។

នៅក្នុងកថាខណ្ឌទី៤នេះ អ្នកនិពន្ធលើកឡើង នូវចំណុចដែលជាការរំពឹង ទុកថាសៀវភៅនេះនឹងក្លាយជា មិត្តដ៏ល្អរបស់អ្នកអាន ក្នុងន័យនេះ អ្នក និពន្ធបានបង្កប់នូវខ្លឹមសារថា សៀវភៅនេះនឹងជួយដល់អ្នកអានអោយមាន អនាគតរីកចំរើន និង អ្នកអានពេញចិត្ត ហើយក៏ដូចជាចូលចិត្តអានសៀវ ភៅនេះផងដែរ។ ហេតុអ្វីបានជាយើងសន្និដ្ឋានថា អ្នកនិពន្ធចង់បង្ហាញបែប នេះ? ដោយហេតុថា អ្នកនិពន្ធប្រើពាក្យថា “មិត្តល្អ” ហើយយើងទាំងអស់គ្នា យល់ហើយថា មិត្តល្អជាមិត្ត ដែលជួយទុក្ខធុរៈមិត្ត និង ជាទីស្រលាញ់របស់ យើងគ្រប់គ្នា នេះជាមូលដ្ឋានក្នុងការវិភាគគំនិតរបស់អ្នកនិពន្ធ។ ក្រោយពី យល់ច្បាស់នូវខ្លឹមសារ ដែលបង្កប់នៅក្នុងអារម្ភកថាហើយ ជាបន្តទៅទៀត យើងនឹងពិនិត្យមើលនៅក្នុង ផ្នែក “មាតិកា” វិញម្តង ថាតើមានបង្កប់នូវអ្វីខ្លះ ដែលសំខាន់ៗ សំរាប់អ្នកអាន?

Advertisements
This entry was posted in Study tips : គំនិតក្នុងការរៀនសូត្រ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s