When to cry : ពេលដែលត្រូវយំ

No one can always laugh we sometimes cry. I mean we should accept the truth that we cannot always win. In my experience during my study at high school, I experienced a lot of challenges and I failed some competitions.

When I was in grade 9, I joined the “Smart Student Competition.” I failed at that time. I even could not pass the first round at the school selection level. This experience made me talk to myself that ” I wish I should be well prepared to enter into this competition”  because at that time, I never think I can join the competition. That’s why I did not prepare for it.

Fortunately, when I was in grade 12, I passed the competition. I was one among the top ten winners.🙂 This is because, I have prepared well and with great support from my Khmer Literature teacher, Koe Narin. From this experience I learned that perseverance, preparation and support from teacher are very important to help me achieve my study goal. “Never give up! Try and try again!

គ្មានអ្នកណាម្នាក់អាចសើចតែរហូតទេ ពេលខ្លះក៏មានពេលត្រូវយំដែរ។ នេះមានន័យថា យើង​ទាំងអស់គ្នាមិនសុទ្ធតែទទួលបានជោគជ័យគ្រប់ពេលនោះទេ។ តាមរយៈបទពិសោធផ្ទាល់ខ្លួន​របស់ខ្ញុំនៅពេលរៀននៅវិទ្យាល័យ​ ខ្ញុំធ្លាប់ជួបការបរាជ័យក្នុងការប្រលងប្រជែងមួយចំនួន។

នៅពេលដែលខ្ញុំរៀននៅថ្នាក់ទី៩ ខ្ញុំបានចូលរួមការប្រលងសិស្សពូកែទូទាំងប្រទេស។ ខ្ញុំធ្លាក់តាំង​ពីជុំ​ដំបូងនៅ​ពេលជ្រើសរើសសិស្សពូកែប្រចាំសាលាម្ល៉េះ។ បទពិសោធនេះធ្វើឱ្យខ្ញុំប្រាប់ខ្លួនឯង​ថា ខ្ញុំគួរតែបានត្រៀមខ្លួនជាមុន មុននឹងចូលរួមការប្រលងប្រណាំងនេះ ពីព្រោះនៅពេលនោះ​ខ្ញុំ​មិនដែលគិតថាបានចូលរួមការប្រលងប្រណាំងសិស្សពូកែនេះទេ ទើបខ្ញុំមិនបានត្រៀមខ្លួនជាមុន​​បែបនេះ។

ដោយសំណាងល្អ ពេលដែលខ្ញុំសិក្សានៅថ្នាក់ទី១២ ខ្ញុំបានជាប់ការប្រលងសិស្សពូកែទូទាំង​ប្រទេសនេះ។ ខ្ញុំបានជាប់ក្នុងចំណោមសិស្សពូកែទូទាំងប្រទេសទាំង១០នាក់។ នេះក៏ដោយសារ​តែខ្ញុំបានត្រៀមខ្លួនជាមុនបានល្អ និងមានការជ្រោមជ្រែងពីលោកគ្រូអក្សរសិល្ប៍របស់ខ្ញុំគឺ លោក​គ្រូ កែវ ណារិន។ តាមរយៈបទពិសោធនេះខ្ញុំយល់ថា ការព្យាយាមតស៊ូមិនបោះបង់ចោល ការ​ត្រៀមខ្លួនជាមុន និងជ្រោមជ្រែងពីលោកគ្រូអ្នកគ្រូគឺ មានសារៈសំខាន់ណាស់ដើម្បីឱ្យខ្ញុំអាច​ទទួលបានជោគជ័យក្នុងការសិក្សា។ “កុំបោះបង់ចោលការព្យាយាម ព្យាយាមហើយព្យាយាម​ទៀត!

This entry was posted in Study tips : គំនិតក្នុងការរៀនសូត្រ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s