There are many things to do at once, what should I do?

I feel very frustrated when many things wander around my head. I don’t know which tasks to do first. However, this is not the problem because now I find the solution. What is the solution?

If you have many things to do at once, you have to prioritize them. Do the first priority one first. How can you know that which one is the first priority? It’s easy, the one that you think is important or everyone around you thinks it’s important is the first priority. For instance, if you have to wash your clothes, clean the house, look after your niece, and write your paper at once, you should pick the one that important to you as first priority. So, it should be the paper writing task that you have to complete first. However, if you feel that looking after your niece is more important than writing paper because you can defer the paper submission, so you can look after your niece as the first priority. It depends on your own judgement ultimately.

Therefore, make yourself easy. Don’t be stress out. Just do the important task first, if you have many things to do at once.

Posted in Tips : គំនិតគួរពិចារណា | 1 Comment

Skew: មិនត្រង់ ឬជាក់លាក់

Skew (ធ្វើឲ្យអ្វីមួយ មិនត្រង់ ឬជាក់លាក់): to cause something to be not straight or exact. For instance, being over-ambitious can skew your future.

Posted in Let's study English | Leave a comment

New Zealand ASEAN Scholars Awards

Below is the quotation from IDP website:

New Zealand ASEAN Scholars Awards empower individuals with the knowledge, skills and qualifications to contribute to economic, social and political development within ASEAN nations.

The New Zealand Government, through the New Zealand Aid Programme, provides scholarships for eligible post graduate students from Indonesia, Cambodia, Lao PDR, Myanmar, Viet Nam and the Philippines to undertake development-related studies at a tertiary education institution in New Zealand.

If you are currently working in the public, private or civil society sectors, you may be eligible to apply for a scholarship to study at a university or polytechnic in New Zealand.

Click here to download Information Brochure

Click here to download Application Form

Click here to download Timeline

For more information, please visit the IDP website by click here.

Posted in Announcement​ : ប្រកាសព័ត៌មាន | Leave a comment

ខេមសាស្ត្រា : CamSastra.com

ជាប់រវល់តែអាប់ឌេត ខេមសាស្ត្រា CamSastra.Com មិនសូវមានពេលមក អាប់ឌេតផ្ទះ កូន​ ប៉ុច សោះ។ ប្រសិនបើមិត្តអ្នកសិក្សាមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ CamSastra.Com នៅទីនោះ មានវីដេអូបង្រៀន Free Free អាចដោនឡោតបាន តាម Youtube. សូមអរគុណ!

www.camsastra.comCamSastra

Posted in Announcement​ : ប្រកាសព័ត៌មាន | Leave a comment

កំលាំងចិត្ត

Nice white flower

Nice white flower

ថ្ងៃមួយ​មានកុមារឧស្សាហ៍ម្នាក់​បានខិតខំសរសេរអត្ថបទមួយអំពី សត្វចិញ្ចឹមរបស់ខ្លួន។ កុមារតូចខិតខំសរសេរអស់ពេញ​មួយថ្ងៃទីបំផុតកុមារនោះក៏សរសេរចប់។ ក្នុងពេលជាមួយគ្នា​នោះមានកុមារខ្ជិលម្នាក់ទៀត មិនបានខិតខំសរសេរអ្វីទេ ហើយកុមារនោះបានមកជិតកុមារតូច​ដែលខំសរសេរអត្ថបទនោះ ដោយពោលវាចាថា ៖ “ឯងខំសរសេរធ្វើអី? ខំយ៉ាងណាក៏មិនបាន​ពិន្ទុល្អដែរ។”

កុមារតូចឆ្លើយតបវិញថា៖ “ខ្ញុំខំសរសេរបានពិន្ទុប៉ុន្មានក៏វាជាស្នាដៃរបស់ខ្ញុំដែរ។ ចុះឯងវិញ​សរសេរអត្ថបទដែលអ្នកគ្រូដាក់ឱ្យសរសេរហើយ ឬនៅ?”

កុមារខ្ជិលស្រដីថា៖ “ខ្ញុំមិនសរសេរទេ គ្រាន់តែទិញនុំអ្នកគ្រូទៅ បានពិន្ទុច្រើនបាត់ទៅហើយ ទៅខំសរសេរនាំតែចុកដៃធ្វើអី។”

កុមារតូចអន់ចិត្តជាខ្លាំង ដោយលឺពាក្យដូច្នេះ។ ចាប់ពីថ្ងៃនោះមក កុមារតូចឈប់ខំសរសេរអត្ថបទ​ដូចមុនទៀតហើយ ដោយគិតថាទោះជាខំសរសេរក៏អត់ប្រយោជន៍ ពោលគឺមិនបានពិន្ទុល្អ។លុះ​ដល់ពេលក្រោយមក កុមារតូចមានការសោកស្តាយយ៉ាងខ្លាំង ដោយសារទីបំផុតទៅខ្លួនគាត់​ក្លាយ​ ជាមនុស្សដែលមិនមានចំណេះដឹង ដោយសារតែឆាប់បាក់ទឹកចិត្ត ពេលដែលលឺពាក្យសម្តី​របស់​​អ្នកដទៃ។

កុំត្រចៀកស ពាក្យល្អគួរត្រងត្រាប់ ពាក្យបង្អាប់កុំយកគិត។” -ដោយ​ តេង ចេស្តា

Posted in Tips : គំនិតគួរពិចារណា | Leave a comment

ខ្ញុំមានចម្ងល់?

ខ្ញុំមានចម្ងល់

ខ្ញុំមានចម្ងល់

ខ្ញុំចង់ចូលរួមសរសេរអត្ថបទឱ្យបានច្រើន នៅក្នុងកម្មវិធី Sabay Write. ពេល​ដែល​ខ្ញុំអានប្រយោគខាងក្រោម​នេះ​៖

ស្វាគមន៍​កា​រចូល​មក​កាន់​គេហទំព័រ Sabay នេះ​ជា​ការ​បើក​ឱកាស​មួយ​ដល់​យុវវ័យ​ដើម្បី​បញ្ចេញ​សមត្ថភាព និង​ពង្រីក​ចំណេះ​ដឹង។…

ខ្ញុំគិតថា ជាឱកាសមួយសម្រាប់យុវវ័យ បញ្ចេញ សមត្ថភាព និងពង្រីកចំណេះដឹង។ ខ្ញុំគិតថា​ជាការ ប្រសើរណាស់ដែលយុវវ័យយើង ចូលរួមកម្មវិធីបែបនេះដើម្បីបង្ហាញពីការចួលរួម​ចំណែកក្នុង ការកសាងស្នាដៃល្អៗ តាមរយៈការសរសេរអត្ថបទ។

ប៉ុន្តែខ្ញុំមានចម្ងល់ថា អត្ថបទដែលដកស្រង់ទាំងស្រុង ពីប្រភពផ្សេងដោយគ្មានការសរសេរ​វិភាគ​ឬការសរសេរយោបល់ផ្ទាល់ខ្លួនរបស់យុវវ័យយើង ជាអត្ថបទដែលសម្តែងពីការបញ្ចេញ​សមត្ថភាព របស់យុវវ័យ ឬទេ?

តើកម្មសិទ្ធិបញ្ញាគឺជាអ្វី?

នេះគ្រាន់តែជាចម្ងល់ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ តើអ្នកយល់យ៉ាងណាដែរ?

Posted in Announcement​ : ប្រកាសព័ត៌មាន | 1 Comment

អានអត្ថបទនេះ តើអ្នកយល់ថាល្អទេ?

អាថ៌កំបាំងដើម្បីទទួលបានការងារ

អាថ៌កំបាំងដើម្បីទទួលបានការងារ

ក្រោយពីបញ្ចប់​ ការសិក្សានៅ មហា​វិទ្យា​ល័យ​​​ ផ្នែក​នីតិសាស្ត្រ យុវនិស្សិតទទួល​បាន​បរិញ្ញាប័ត្រ​ថ្មីថ្មោង​សប្យាយ​ចិត្តណាស់ ដោយរំពឹងថា នឹងទទួលបានការងារ​ល្អ ដែលមានប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែ​អស់រយៈ​កាលជា​ច្រើនខែទៅហើយ យុវនិស្សិត​កំសត់​ខិតខំស្វែងរកការងារ មិនទាន់​បាន​សោះ។ នៅ​ថ្ងៃមួយ​ក្រោយ​ពីព្យាយាម​ដាក់​ពាក្យជាច្រើនលើកច្រើនសារ និស្សិតកំសត់មានឱកាស ចូលសម្ភាស​ការងារ។

ជាសំណាង​អាក្រក់​និស្សិតកំសត់ នៅតែមិនជាប់ការសម្ភាសដដែល។ ដោយអត់ទ្រាំពុំបាន និស្សិតកំសត់ដាច់ចិត្ត សួរ​សំណួរចុងក្រោយទៅកាន់នាយកក្រុមហ៊ុនដែលសម្ភាសគាត់ថា៖ “ហេតុអ្វី បានជាលោកមិនទទួល​ខ្ញុំឱ្យធ្វើការ?”

លោកនាយកក្រុមហ៊ុន ក្រឡេកមើលទៅនិស្សិតកំសត់ដោយ​ក្តីអាណិតអាសូរ ហើយ​ប្រាប់ថា៖ “ក្មួយត្រូវចាំពាក្យអ៊ំណា៎! និយោជកគ្រប់រូបតែងចង់ បានបុគ្គលិក​ដែល​​មានសម្ថភាព អាច​បំពេញការងារឱ្យក្រុមហ៊ុន គេបាន។ ដូច្នេះ ក្មួយត្រូវកសាងសម្ថភាពរបស់​ក្មួយដើម្បីត្រៀមចូលទីផ្សារ​ការងារ។ ចូរក្មួយផ្តោតការយកចិត្តទុកដាក់លើកត្តាប្រាំយ៉ាង ទី១ ការសិក្សា​អប់រំ ទី២ ការមានជំនាញ​ផ្សេងៗ​ច្រើន ទី៣ បទពិសោធការងារ ទី៤ ការកសាងកេរឈ្មោះល្អ និងទី៥ ការមានអត្តចរិតល្អ​ស្លូតបូត។

ការសិក្សាអប់រំ : ក្មួយត្រូវខិតខំរៀនសូត្រ កុំរៀនដើម្បីតែរៀន ត្រូវរៀនឱ្យចេះ អាចអនុវត្តបាន​ក្នុងការងារនៅពេលអនាគត។

ជំនាញផ្សេងៗ : ក្មួយត្រូវឆ្លៀតរៀនសូត្រនូវជំនាញ ផ្សេងៗទៀត មិនត្រូវរៀនតែច្បាប់មួយ​មុខទេ។ ជាពិសេសជំនាញភាសាអង់គ្លេស ជាជំនាញចំបង បន្ទាប់​មក​​ជំនាញ​កុំព្យូទ័រ​ក៏សំខាន់​ដែរ ដែលក្មួយគួររៀនសូត្របន្ថែមក្រៅពីនៅមហាវិទ្យាល័យច្បាប់។

បទពិសោធការងារ : ប្រសិនបើក្មួយមិនមានបទពិសោធការងារទេ ក្មួយពិបាកនឹងរកការងារ​ណាស់។ អ៊ំសូមផ្តល់យោបល់ថា ក្មួយគួរតែធ្វើការជាអ្នកស្មគ្រចិត្ត ប្រសិនបើក្មួយមិនអាច​ចាប់ផ្តើម ការងារដែលមានប្រាក់ឈ្នួលបាន។ ចាប់ផ្តើមការងារពីតំណែងតូចទៅ ព្រោះវាពិបាក ណាស់នឹង ចាប់ផ្តើមភ្លាមមានតំណែងធំនោះ លុះត្រាតែក្មួយមានចំណេះដឹងខ្ពង់ខ្ពស់។

កសាងកេរឈ្មោះល្អ : ក្មួយគួរព្យាយាមសិក្សាឱ្យបានប្រសើរបំផុតនៅសាលា។ ការធ្វើខ្លួនឱ្យ​ក្លាយជាសិស្សពូកែក្នុងថ្នាក់នឹងអាចជួយក្មួយពេលរកការងារធ្វើ ព្រោះនិយោជកភាគ​ច្រើនចង់​បាន បុគ្គិលល្អបំផុតមកធ្វើការ ហេតុនេះបើក្មួយជាសិស្សពូកែ នេះជាអ្វីដែល​និយោជកចង់​បាន។ ឆ្លៀតពេល ទំនេរចូលរួមសកម្មភាពបំរើសង្គម ដូចជាចូលរួមយុវជនកាកបាទក្រហម​ស្មគ្រចិត្តជាដើម។ ការធ្វើបែប នេះ ជាឱកាសឱ្យក្មួយស្គាល់គេស្គាល់ឯងច្រើន ហើយជាឱកាស​សម្រាប់ក្មួយបង្ហាញសម្ថភាព របស់ក្មួយឱ្យសង្គមទទួលស្គាល់។ ជួនកាលក្មួយអាចមានឱកាស​ការងារពីការចូលរួមសកម្មភាពសង្គម ទាំងនេះក៏អាចមានដែរ។

អត្តចរិតល្អ : ក្មួយត្រូវចាំថា វាជាចំណុចមួយយ៉ាងសំខាន់បន្ទាប់ពីសម្ថភាពការងាររបស់ក្មួយ​ព្រោះ​​និយោជកគ្រប់រូប តែងតែចង់បានបុគ្គលិកល្អ។ បុគ្គលិកល្អក្នុងន័យនេះមានន័យថា បុគ្គលិក ដែលស្មោះត្រង់ ព្យាយាមធ្វើការ ចិត្តល្អ​ ស្លូតបូត រួសរាយរាក់ទាក់ និងគោរពពេល​វេលា​​ជាដើម។ “

និស្សិតកំសត់ក្រោយពីស្តាប់ លោកនាយកក្រុមហ៊ុន ណែនាំបែបនេះហើយ ក៏ថ្លែងអំណរគុណ​លោកនាយកយ៉ាងខ្លាំង។ ហើយពោលវាចាថា៖ “លោកអ៊ំ ក្មួយពិតជាសោកស្តាយណាស់ ដែលមិន​បានត្រៀមខ្លួនបានល្អសម្រាប់ទទួលបានការងារធ្វើ។ ក្មួយមិនដែលមានបទពិសោធ បន្តិចណាទេ ព្រោះកាលនៅរៀន ក្មួយផ្តោតតែលើមេរៀនគ្រូបង្រៀនប៉ុណ្ណោះ។ ហើយក្មួយ​ក៏មិន​ដែលចូលរួម​សកម្មភាពសង្គមដែរ។ ចំណែកភាសាអង់គ្លេស និងកុំព្យូទ័រក៏មិនសូវចេះ ព្រោះគិតថា​ខ្លួនរៀនច្បាប់​វាមិនចាំបាច់រៀនជំនាញទាំងនេះបន្ថែម។ ក្មួយពិតជាស្តាយក្រោយណាស់។”

និពន្ធដោយ តេង ចេស្ដា

Posted in Job ideas : គំនិតក្នុងការងារ | 2 Comments